គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី គាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម
ដោយផ្តល់ជូននូវហិរញ្ញប្បទានដែលមានភាពរហ័ស បត់បែន និងមានប្រសិទ្ធភាព ដើម្បីជួយលោក
អ្នកពង្រីកអាជីវកម្ម បង្កើនស្តុកទំនិញ កែលម្អលំហូរសាច់ប្រាក់ ឬធ្វើការកែលម្អឧបករណ៍អាជីវកម្ម។
កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (Small and Medium Enterprise) របស់យើង ត្រូវបានរៀប
ចំឡើងដើម្បីគាំទ្រសហគ្រិន អោយមានលទ្ធភាពទទួលបានដើមទុនយ៉ាងទុកចិត្តបាន នៅពេលដែលពួកគាត់ត្រូវការបំផុត។
-
ទំហំប្រាក់កម្ចីបត់បែន៖
អាចខ្ចីបានចាប់ពី
២,៥០០ ដុល្លារ ដល់ ១០០,០០០ ដុល្លារ
អាស្រ័យលើទំហំ និងតម្រូវការអាជីវកម្មរបស់លោកអ្នក។ -
រយៈពេលសងប្រាក់៖
រហូតដល់ ១២០ ខែ។ -
វិធីសាស្ត្រសងប្រាក់៖
សងជាប្រចាំខែ (Annuity)
និងអាចផ្តល់ជូននូវការពន្យារពេលសងប្រាក់ដើម
ឬបង់តែការប្រាក់ក្នុងរយៈពេល ៦ ខែដំបូង។ -
អត្រាការប្រាក់ប្រកួតប្រជែង៖
តម្លៃសមរម្យ ដើម្បីជួយអោយអាជីវកម្មរបស់លោកអ្នករីកចម្រើន
ដោយមិនមានបន្ទុកហិរញ្ញវត្ថុខ្ពស់។ -
អនុម័តរហ័ស និងងាយស្រួល៖
ដំណើរការឆាប់រហ័ស និងមានក្រុមការងារផ្តល់សេវាកម្មយ៉ាងរួសរាយរាក់ទាក់។ -
ជម្រើសទ្រព្យធានា៖
អាចប្រើ
ប្លង់កម្មសិទ្ធិ
ឬ
បណ្ណគ្រីរថយន្ត
ជាទ្រព្យធានា អាស្រ័យលើទំហំកម្ចី។
កម្ចីសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង មានសម្រាប់៖
- ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម
- ហាងលក់រាយ Mini-Mart និងហាងគ្រួសារ
- អាជីវករតាមទីផ្សារ និងអ្នកលក់ដុំ
- អ្នកលក់អនឡាញ និងអាជីវកម្មតាមផ្ទះ
- អ្នកផ្តល់សេវាកម្មជំនាញ (ជាងជួសជុល សាឡន កាត់ដេរ រោងជាង ។ល។)
លោកអ្នកអាចប្រើ កម្ចីសហគ្រាសខ្នាតតូច និងមធ្យម សម្រាប់៖
- ពង្រីក ឬជួសជុលហាងរបស់លោកអ្នក
- ទិញស្តុកទំនិញ និងវត្ថុធាតុដើម
- ទិញឧបករណ៍ ឬម៉ាស៊ីនអាជីវកម្ម
- កែលម្អលំហូរសាច់ប្រាក់អាជីវកម្ម
- បង្កើនដើមទុនប្រតិបត្តិការ
- គាំទ្រតម្រូវការអាជីវកម្មតាមរដូវកាល
ការស្នើសុំមានភាពងាយស្រួល — សូមត្រៀមឯកសារដូចខាងក្រោម៖
ឯកសារផ្ទាល់ខ្លួន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- រូបថតថ្មី 4×6
ឯកសារអាជីវកម្ម
- ប៉ាតង់ ឬអាជ្ញាប័ណ្ណអាជីវកម្ម (ប្រសិនបើមាន)
- វិក្កយបត្រ ឬបង្កាន់ដៃលក់
- កំណត់ត្រាចំណាយ ឬបញ្ជីលក់ប្រចាំថ្ងៃ
- របាយការណ៍ធនាគារ (ប្រសិនបើអាជីវកម្មប្រើគណនីធនាគារ)
- កិច្ចសន្យាជួលហាង (ប្រសិនបើមាន)
- អញ្ជើញទៅកាន់សាខា Royal Microfinance ណាមួយ ឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់យើង។
- ដាក់ស្នើឯកសារជូនមន្ត្រីឥណទានរបស់យើង។
- ចុះហត្ថលេខាលើកិច្ចសន្យាកម្ចី និងបញ្ចប់ដំណើរការស្នើសុំ។
ក្រុមការងាររបស់យើងត្រៀមរួចជាស្រេចក្នុងការជួយលោកអ្នកគ្រប់ជំហាន។
ទំនាក់ទំនង៖ 023 970 777 ឬ 081 495 666
English
ភាសាខ្មែរ 