កម្ចីបន្ទាន់


KHMER

សាច់ប្រាក់រហ័សសម្រាប់តម្រូវការបន្ទាន់ — ងាយស្រួល សុវត្ថិភាព និងទុកចិត្តបាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី ផ្តល់ជូននូវ កម្ចីរហ័ស (Quick Loan)
ដែលត្រូវបានរៀបចំឡើងសម្រាប់អតិថិជនបុគ្គលដែលត្រូវការ ហិរញ្ញប្បទានរយៈពេលខ្លីជាបន្ទាន់
សម្រាប់គោលបំណងផ្ទាល់ខ្លួន ឬអាជីវកម្ម។ មិនថាលោកអ្នកត្រូវការគ្រប់គ្រងលំហូរសាច់ប្រាក់
ទូទាត់ការចំណាយ គាំទ្រការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬចំណាយបន្ទាន់ផ្សេងៗទៀតឡើយ កម្ចីរហ័សរបស់
យើងផ្តល់ជូននូវ ការអនុម័តឆាប់រហ័ស រយៈពេលសងខ្លី និងជម្រើសទ្រព្យធានាបត់បែន


Quick Loan


លក្ខណៈពិសេស
  • ទំហំប្រាក់កម្ចី៖
    អាចខ្ចីបានចាប់ពី ១០,០០០ ដុល្លារ ដល់ ២០០,០០០ ដុល្លារ
    អាស្រ័យលើតម្លៃទ្រព្យធានា និងគោលបំណងប្រើប្រាស់។
  • រយៈពេលសងប្រាក់៖
    រហូតដល់ ៦ ខែ
  • វិធីសាស្ត្រសងប្រាក់៖
    បង់តែការប្រាក់ប្រចាំខែ។
  • អត្រាការប្រាក់ប្រកួតប្រជែង៖
    តម្លៃសមរម្យ ដើម្បីជួយអោយលោកអ្នករីកចម្រើន
    ដោយមិនមានបន្ទុកហិរញ្ញវត្ថុខ្ពស់។
  • អនុម័តងាយស្រួល និងរហ័ស៖
    ឯកសារតិចតួច សេវាកម្មរួសរាយរាក់ទាក់
    និងការសម្រេចចិត្តឆាប់រហ័ស។
  • សមស្របសម្រាប់ករណីបន្ទាន់៖
    សាកសមសម្រាប់
    ការទិញអចលនទ្រព្យ ការផ្ទេរកម្មសិទ្ធិ ការបង់ប្រាក់កក់
    លំហូរសាច់ប្រាក់អាជីវកម្ម

    និងតម្រូវការបន្ទាន់ផ្សេងៗ។
  • ជម្រើសទ្រព្យធានា៖
    អាចប្រើ
    ប្លង់កម្មសិទ្ធិ

    បណ្ណគ្រីរថយន្ត
    ជាទ្រព្យធានា និងតម្រូវអោយមានមូលប្បទានប័ត្រចុះកាលបរិច្ឆេទពីអតិថិជន។

អ្នកណាអាចស្នើសុំបាន?

កម្ចីរហ័សរបស់យើងសាកសមសម្រាប់៖

  • ម្ចាស់អាជីវកម្ម
  • អ្នកទិញ ឬលក់អចលនទ្រព្យ
  • បុគ្គលដែលត្រូវការសាច់ប្រាក់បន្ទាន់
  • អតិថិជនដែលមានទ្រព្យធានាមានតម្លៃ
  • អ្នកដាក់ពាក្យដែលត្រូវការជំនួយហិរញ្ញវត្ថុឆាប់រហ័ស

គោលបំណងប្រើប្រាស់ដែលអាចអនុញ្ញាត

លោកអ្នកអាចប្រើ កម្ចីរហ័ស សម្រាប់៖

  • ដើមទុនអាជីវកម្មបន្ទាន់
  • ទិញស្តុកទំនិញអាជីវកម្ម
  • ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ
  • បង់ប្រាក់កក់សម្រាប់កិច្ចសន្យាទិញ
  • គាំទ្រលំហូរសាច់ប្រាក់
  • ការវិនិយោគរយៈពេលខ្លី ឬឱកាសអាជីវកម្ម

ឯកសារតម្រូវ

ការស្នើសុំមានភាពងាយស្រួល — សូមត្រៀមឯកសារដូចខាងក្រោម៖

ឯកសារផ្ទាល់ខ្លួន

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • រូបថតថ្មី 4×6

ឯកសារអាជីវកម្ម

  • ប៉ាតង់ ឬអាជ្ញាប័ណ្ណអាជីវកម្ម (ប្រសិនបើមាន)
  • វិក្កយបត្រ ឬបង្កាន់ដៃលក់
  • កំណត់ត្រាចំណាយ ឬបញ្ជីលក់ប្រចាំថ្ងៃ
  • របាយការណ៍ធនាគារ (ប្រសិនបើអាជីវកម្មប្រើគណនីធនាគារ)
  • កិច្ចសន្យាជួលហាង (ប្រសិនបើមាន)

របៀបស្នើសុំ
  1. អញ្ជើញទៅកាន់សាខា Royal Microfinance ណាមួយ ឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់យើង។
  2. ដាក់ស្នើឯកសារជូនមន្ត្រីឥណទានរបស់យើង។

ត្រូវការជំនួយ?

ក្រុមការងាររបស់យើងត្រៀមរួចជាស្រេចក្នុងការជួយលោកអ្នកគ្រប់ជំហាន។
ទំនាក់ទំនង៖ 023 970 777081 495 666