កម្ចីអាជីវកម្មខ្នាតតូច


KHMER

ពង្រីកអាជីវកម្មរបស់លោកអ្នក ជាមួយហិរញ្ញប្បទានបត់បែន និងសមរម្យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី គាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម
ដោយផ្តល់ជូននូវហិរញ្ញប្បទានដែលមានភាពរហ័ស បត់បែន និងមានប្រសិទ្ធភាព ដើម្បីជួយលោក
អ្នកពង្រីកអាជីវកម្ម បង្កើនស្តុកទំនិញ កែលម្អលំហូរសាច់ប្រាក់ ឬធ្វើការកែលម្អឧបករណ៍អាជីវកម្ម។
កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (Small and Medium Enterprise) របស់យើង ត្រូវបានរៀប
ចំឡើងដើម្បីគាំទ្រសហគ្រិន អោយមានលទ្ធភាពទទួលបានដើមទុនយ៉ាងទុកចិត្តបាន នៅពេលដែលពួកគាត់ត្រូវការបំផុត។


Small Business Loan


លក្ខណៈពិសេស
  • ទំហំប្រាក់កម្ចីបត់បែន៖
    អាចខ្ចីបានចាប់ពី
    ២,៥០០ ដុល្លារ ដល់ ១០០,០០០ ដុល្លារ
    អាស្រ័យលើទំហំ និងតម្រូវការអាជីវកម្មរបស់លោកអ្នក។
  • រយៈពេលសងប្រាក់៖
    រហូតដល់ ១២០ ខែ
  • វិធីសាស្ត្រសងប្រាក់៖
    សងជាប្រចាំខែ (Annuity)
    និងអាចផ្តល់ជូននូវការពន្យារពេលសងប្រាក់ដើម
    ឬបង់តែការប្រាក់ក្នុងរយៈពេល ៦ ខែដំបូង។
  • អត្រាការប្រាក់ប្រកួតប្រជែង៖
    តម្លៃសមរម្យ ដើម្បីជួយអោយអាជីវកម្មរបស់លោកអ្នករីកចម្រើន
    ដោយមិនមានបន្ទុកហិរញ្ញវត្ថុខ្ពស់។
  • អនុម័តរហ័ស និងងាយស្រួល៖
    ដំណើរការឆាប់រហ័ស និងមានក្រុមការងារផ្តល់សេវាកម្មយ៉ាងរួសរាយរាក់ទាក់។
  • ជម្រើសទ្រព្យធានា៖
    អាចប្រើ
    ប្លង់កម្មសិទ្ធិ

    បណ្ណគ្រីរថយន្ត
    ជាទ្រព្យធានា អាស្រ័យលើទំហំកម្ចី។

អ្នកណាអាចស្នើសុំបាន?

កម្ចីសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង មានសម្រាប់៖

  • ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម
  • ហាងលក់រាយ Mini-Mart និងហាងគ្រួសារ
  • អាជីវករតាមទីផ្សារ និងអ្នកលក់ដុំ
  • អ្នកលក់អនឡាញ និងអាជីវកម្មតាមផ្ទះ
  • អ្នកផ្តល់សេវាកម្មជំនាញ (ជាងជួសជុល សាឡន កាត់ដេរ រោងជាង ។ល។)

គោលបំណងអាជីវកម្មដែលអាចប្រើប្រាស់បាន

លោកអ្នកអាចប្រើ កម្ចីសហគ្រាសខ្នាតតូច និងមធ្យម សម្រាប់៖

  • ពង្រីក ឬជួសជុលហាងរបស់លោកអ្នក
  • ទិញស្តុកទំនិញ និងវត្ថុធាតុដើម
  • ទិញឧបករណ៍ ឬម៉ាស៊ីនអាជីវកម្ម
  • កែលម្អលំហូរសាច់ប្រាក់អាជីវកម្ម
  • បង្កើនដើមទុនប្រតិបត្តិការ
  • គាំទ្រតម្រូវការអាជីវកម្មតាមរដូវកាល

ឯកសារតម្រូវ

ការស្នើសុំមានភាពងាយស្រួល — សូមត្រៀមឯកសារដូចខាងក្រោម៖

ឯកសារផ្ទាល់ខ្លួន

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • រូបថតថ្មី 4×6

ឯកសារអាជីវកម្ម

  • ប៉ាតង់ ឬអាជ្ញាប័ណ្ណអាជីវកម្ម (ប្រសិនបើមាន)
  • វិក្កយបត្រ ឬបង្កាន់ដៃលក់
  • កំណត់ត្រាចំណាយ ឬបញ្ជីលក់ប្រចាំថ្ងៃ
  • របាយការណ៍ធនាគារ (ប្រសិនបើអាជីវកម្មប្រើគណនីធនាគារ)
  • កិច្ចសន្យាជួលហាង (ប្រសិនបើមាន)

របៀបស្នើសុំ
  1. អញ្ជើញទៅកាន់សាខា Royal Microfinance ណាមួយ ឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់យើង។
  2. ដាក់ស្នើឯកសារជូនមន្ត្រីឥណទានរបស់យើង។
  3. ចុះហត្ថលេខាលើកិច្ចសន្យាកម្ចី និងបញ្ចប់ដំណើរការស្នើសុំ។

ត្រូវការជំនួយ?

ក្រុមការងាររបស់យើងត្រៀមរួចជាស្រេចក្នុងការជួយលោកអ្នកគ្រប់ជំហាន។
ទំនាក់ទំនង៖ 023 970 777081 495 666