នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី យើងខ្ញុំធ្វើអោយការទិញរថយន្តរបស់លោកអ្នកកាន់តែងាយស្រួល
មិនថាជារថយន្តគ្រួសារ SUV រថយន្តដឹកទំនិញ រថយន្តអាជីវកម្ម ឬរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឡើយ។
កម្ចីរថយន្តរបស់យើងផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែង រយៈពេលសងប្រាក់បត់បែន និងដំណើរការស្នើសុំងាយស្រួល
ដើម្បីគាំទ្រគោលដៅផ្ទាល់ខ្លួន និងអាជីវកម្មរបស់លោកអ្នក។
-
ទំហំប្រាក់កម្ចី៖
អាចខ្ចីបានរហូតដល់ ៥០,០០០ ដុល្លារ អាស្រ័យលើប្រភេទ និងតម្លៃរថយន្ត។ -
រយៈពេលសងប្រាក់វែង៖
អាចសងរំលស់បានរហូតដល់ ៦០ ខែ។ -
វិធីសាស្ត្រសងប្រាក់៖
សងជាប្រចាំខែ (Annuity)។ -
អត្រាការប្រាក់ប្រកួតប្រជែង៖
អត្រាការប្រាក់សមរម្យ ជាមួយការបង់រំលស់ប្រចាំខែថេរ ងាយស្រួលក្នុងការរៀបចំហិរញ្ញវត្ថុ។ -
អនុម័តរហ័ស និងងាយស្រួល៖
ដំណើរការឆាប់រហ័ស និងមានក្រុមការងារផ្តល់សេវាកម្មយ៉ាងរួសរាយរាក់ទាក់។ -
គាំទ្រទំហំហិរញ្ញប្បទានខ្ពស់៖
ផ្តល់ហិរញ្ញប្បទានរហូតដល់ ៧៥% នៃតម្លៃរថយន្ត
សម្រាប់ការប្រើប្រាស់បណ្ណគ្រីរថយន្ត / ពន្ធប្រចាំឆ្នាំជាទ្រព្យធានា
និងរហូតដល់ ១០០% នៃតម្លៃរថយន្ត
សម្រាប់ការដាក់បញ្ចាំដោយប្លង់ទន់ ឬប្លង់រឹង។
កម្ចីរថយន្តមានសម្រាប់៖
- បុគ្គលដែលមានចំណូលជាប្រាក់បៀវត្ស
- ម្ចាស់អាជីវកម្ម
- អ្នកប្រកបអាជីវកម្មគ្រួសារ
- បុគ្គលដែលមានបំណងទិញរថយន្តសម្រាប់គ្រួសារ ឬអាជីវកម្ម
យើងផ្តល់ហិរញ្ញប្បទានសម្រាប់រថយន្តជាច្រើនប្រភេទ រួមមាន៖
- រថយន្តគ្រួសារ និងរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
- រថយន្ត SUV និងរថយន្ត Pick-up
- រថយន្តសម្រាប់អាជីវកម្ម (រថយន្តដឹកទំនិញ រថយន្តសេវាកម្ម ។ល។)
- រថយន្តថ្មី ឬមួយទឹក (អាស្រ័យលើការវាយតម្លៃ និងអាយុកាលប្រើប្រាស់)
ការស្នើសុំមានភាពងាយស្រួល — សូមត្រៀមឯកសារដូចខាងក្រោម៖
ឯកសារផ្ទាល់ខ្លួន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- រូបថតថ្មី 4×6
ឯកសារបញ្ជាក់ចំណូល
- ប័ណ្ណបើកប្រាក់ខែ ឬលិខិតបញ្ជាក់ប្រាក់ខែ
- របាយការណ៍ធនាគារ (៣ ខែចុងក្រោយ)
- ឯកសារបញ្ជាក់ចំណូលអាជីវកម្ម (សម្រាប់អ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន)
ឯកសាររថយន្ត
- បណ្ណគ្រីរថយន្ត ឬពន្ធប្រចាំឆ្នាំ
- កិច្ចសន្យាទិញ-លក់រថយន្ត
- អញ្ជើញទៅកាន់សាខា Royal Microfinance ណាមួយ ឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់យើង។
- ដាក់ស្នើឯកសារជូនមន្ត្រីឥណទានរបស់យើង។
- ចុះហត្ថលេខាលើកិច្ចសន្យាកម្ចី និងបញ្ចប់ការទិញរថយន្ត។
ក្រុមការងាររបស់យើងត្រៀមរួចជាស្រេចក្នុងការជួយលោកអ្នកគ្រប់ជំហាន។
ទំនាក់ទំនង៖ 023 970 777 ឬ 081 495 666
English
ភាសាខ្មែរ 