គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី មានមោទនភាពក្នុងការណែនាំ
កម្ចីឯកត្តជន Decon (“Decon-Ind”) ដែលជាផលិតផលកម្ចីសាមញ្ញ និងមានភាពងាយស្រួល
សម្រាប់អតិថិជនដែលមានផ្ទះផ្ទាល់ខ្លួន នៅក្នុងតំបន់ប្រតិបត្តិការរបស់សាខាកំពង់ចាម។ ផលិតផលនេះ
គាំទ្រតម្រូវការគ្រួសារ អាជីវកម្មខ្នាតតូច និងការកែលម្អស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាមួយលក្ខខណ្ឌ
ងាយស្រួល និងការអនុម័តឆាប់រហ័ស។
-
ទំហំប្រាក់កម្ចី៖
អាចខ្ចីបានចាប់ពី ១,០០០,០០០ រៀល ដល់ ៥,០០០,០០០ រៀល -
រយៈពេលសងប្រាក់៖
រហូតដល់ ២៤ ខែ -
វិធីសាស្ត្រសងប្រាក់៖
សងជាប្រចាំខែ (Annuity) -
អត្រាការប្រាក់សមរម្យ៖
ជួយអោយលោកអ្នកអភិវឌ្ឍអាជីវកម្ម និងជីវភាព ដោយមិនមានបន្ទុកហិរញ្ញវត្ថុខ្ពស់ -
អនុម័តងាយស្រួល និងរហ័ស៖
ឯកសារតិចតួច សេវាកម្មរួសរាយរាក់ទាក់ និងការសម្រេចចិត្តឆាប់រហ័ស -
មិនត្រូវការទ្រព្យធានា៖
ជាកម្ចីមិនមានទ្រព្យដាក់ធានា
អ្នកដាក់ពាក្យត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
- រស់នៅក្នុង តំបន់ប្រតិបត្តិការរបស់សាខាកំពង់ចាម
- មានផ្ទះផ្ទាល់ខ្លួននៅអាសយដ្ឋានបច្ចុប្បន្ន
- មានចំណូលអាជីវកម្មជាប្រចាំនៅអាសយដ្ឋានបច្ចុប្បន្ន
ការស្នើសុំមានភាពងាយស្រួល — សូមត្រៀមឯកសារដូចខាងក្រោម៖
ឯកសារផ្ទាល់ខ្លួន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- រូបថតថ្មី 4×6
ឯកសារបញ្ជាក់ចំណូល
- ចំណូលសុទ្ធអប្បបរមា៖ ≥ ១,០០០,០០០ រៀល ក្នុងមួយខែ
- អញ្ជើញទៅកាន់សាខា Royal Microfinance ខេត្តកំពង់ចាម ឬទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោម
- ដាក់ស្នើឯកសារជូនមន្ត្រីឥណទានរបស់យើង
ក្រុមការងាររបស់យើងត្រៀមរួចជាស្រេចក្នុងការជួយលោកអ្នកគ្រប់ជំហាន។
ទំនាក់ទំនង៖ 023 970 777 ឬ 081 495 666
English
ភាសាខ្មែរ